វគ្គបណ្តុះបណ្តាលស្តីពីក្រមប្រតិបត្តិសម្រាប់ដំណាំម្រេចដល់សហគមន៍ដាំដុះដំណាំម្រេច និងតំណាងក្រុមហ៊ុនកែច្នៃ វេចខ្ចប់ម្រេច

កាលពីថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម សហការណ៍ជាមជ្ឈមណ្ឌលសម្រាប់កសិកម្មនិងជីវសាស្ត្រអន្តរជាតិ (CABI) តាមរយៈគម្រោងជម្រុញលើកសុវត្ថិភាពខ្សែច្រវាក់តម្លៃម្រេច និងការចចារបើកទីផ្សារបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីក្រមប្រតិបត្តិសម្រាប់ដំណាំម្រេចដល់សហគមន៍ដាំដុះដំណាំម្រេច និងតំណាងក្រុមហ៊ុនកែច្នៃ វេចខ្ចប់ម្រេច នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សិក្ខាកាមបានទទួលនូវបទពិសោធន៍ និងការយល់ដឹងអំពីបច្ចេកទេសក្នុងការគ្រប់គ្រងសមាសភាពចង្រៃ ការប្រើថ្នាំកសិកកម្ម ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅកាន់ប្រទេសចិន។  វគ្គបណ្តុះបណ្តាលនេះស្ថិតក្រោមអធីបតីយភាពរបស់លោក លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋាន ការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងលោក Muhammad Faheem តំណាង CABI និងជាប្រធានគ្រប់គ្រងគម្រោង ព្រមទាំងមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងក្រុមហ៊ុន Sela Pepper Co., LTD និងតំណាងសហគមន៍ដាំដុះម្រេច សរុបប្រមាណ ៤០នាក់។